ដំណោះស្រាយសុខភាពបុគ្គល

AIA សម្រាប់សុខភាព

ដំណោះស្រាយសុខភាពពេញមួយជីវិតដំបូងគេនៅកម្ពុជា

AIA សម្រាប់សុខភាព

AIA សម្រាប់សុខភាព

icon health

AIA សម្រាប់សុខភាព

ដំណោះស្រាយសុខភាពពេញមួយជីវិតដំបូងគេនៅកម្ពុជា ដែលផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ។

រយៈពេលធានា៖

រហូតដល់អាយុ 100ឆ្នាំ

អាយុចុះឈ្មោះដំបូង៖

30 ថ្ងៃ - 69 ឆ្នាំ (ផុតកំណត់ 100 ឆ្នាំ)

រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង៖

រហូតដល់អាយុ 100ឆ្នាំ

តើ AIA សម្រាប់សុខភាព ជាអ្វី?

ករណីមិនធានា

ផលិតផលធានារ៉ាប់រងបន្ថែមនេះ មិនធានាលើចំណាយដែលកើតឡើង ដោយផ្ទាល់ ឬដោយប្រយោលពី៖

  1. ស្ថានភាពមុនពេលធានារ៉ាប់រង​ណាមួយ ដែលបានកើតឡើងមុនកាលបរិច្ឆេទនៃសុពលភាពបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាននៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ ឬ
  2. ការវះកាត់ និងការព្យាបាលកែសម្ផស្ស ឬការព្យាបាលដើម្បីកែលម្អរូបរាង ការព្យាបាលដើម្បីជម្រុះរោម ឬសក់ ឬបណ្ដុះសក់ ការផ្លាស់ប្ដូរពណ៌ស្បែក ឬពណ៌ភ្នែក លើកលែងការវះកាត់កែសម្រួលមុខងារប្រើប្រាស់បន្ទាប់ពីទទួលរងគ្រោះថ្នាក់ចៃដន្យ ឬការព្យាបាលដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ឬ
  3. ការព្យាបាលដែលចាំបាច់ដែលបណ្ដាលមកពីផលប៉ះពាល់នៃផ្នែកវិទ្យុសកម្ម ជីវសាស្រ្ដ ឬសារធាតុគីមី ដែលអ្នកត្រូវបានធានារ៉ាប់រង អាចចូលរួមក្នុងទំនាស់ សង្គ្រាម សកម្មភាពរបស់សត្រូវបរទេស ការឈ្លានពាន សង្គ្រាមស៊ីវិល បាតុកម្ម ការបះបោរ កុបកម្ម បដិវត្តន៍ ការផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់​ ការផ្ទុះអាវុធនៃសង្រ្គាម ឬព្រឹត្តិការណ៍ណាមួយដែលប្រហាក់ប្រហែលនឹងព្រឹត្តិការណ៍ដែលបានរៀបរាប់នេះ។ ទាំងនេះរាប់បញ្ចូលទាំងការព្យាបាលទាំងឡាយ ដែលបណ្ដាលមកពីការប្រឈមខ្លួនទៅនឹងហានិភ័យរបស់អ្នកត្រូវបានធានារ៉ាប់រង ដូចជា ការទៅកាន់កន្លែងដែលមានចលាចលសង្គម មិនថាក្នុងនាមជាអ្នកឃ្លាំមើល ឬអ្នកទស្សនាក៏ដោយ។ សូមបញ្ជាក់ផងដែរថា ការធានានឹងផ្តល់ជូនសម្រាប់ការព្យាបាលចាំបាច់ដែលបណ្ដាលមកពីសកម្មភាពរភេរវកម្ម ក្នុងករណីដែលសកម្មភាពនេះ​ មិនបានបណ្ដាលមកពីផលប៉ះពាល់ផ្នែកវិទ្យុសកម្ម  ជីវសាស្រ្ដ ឬសារធាតុគីមី​ ឬ
  4. ការព្យាបាលដែលបណ្ដាលមកពីការចូលរួមនៅក្នុងសកម្មភាពកងទ័ព ឬសកម្មភាពកីឡាជាអាជីព ឬ
  5. ការប្រើប្រាស់ឱសថដែលមិនមានការទទួលស្គាល់ថាមានប្រសិទ្ធភាព ឬឱសថដែលស្ថិតនៅក្នុងកំឡុងពេលការធ្វើពិសោធន៍នៅឡើយ។​ នេះមានន័យថា ឱសថទាំងនោះត្រូវទទួលបានអាជ្ញាប័ណ្ណដោយភ្នាក់ងារឱសថ អឺរ៉ុប​ (the European Medicines Agency) ប្រសិនបើ អ្នកត្រូវបានធានារ៉ាប់រងទទួលការព្យាបាល នៅក្នុងសហភាពអឺរ៉ុប​ ឬពីរដ្ឋបាលផ្នែកឱសថ និងចំណីអាហារនៃសហរដ្ឋអាមេរិក (the US Food and Drug Administration (FDA)) ប្រសិនបើ អ្នកត្រូវបានធានារ៉ាប់រងទទួលការព្យាបាលនៅកន្លែងផ្សេងទៀតនៅក្នុងសកលលោក ហើយឱសថនោះត្រូវបានប្រើប្រាស់ក្នុងលក្ខខណ្ឌនៃអាជ្ញាបណ្ណនោះតែប៉ុណ្ណោះ ឬ
  6. ការព្យាបាលដែលមិនមានការទទួលស្គាល់ថាមានប្រសិទ្ធភាព ឬការព្យាបាលដែលស្ថិតនៅក្នុងកំឡុងពេលការធ្វើពិសោធន៍នៅឡើយ។​ សម្រាប់ការព្យាបាលដែលមានការទទួលស្គាល់នេះ មានន័យថា ជាវិធីសាស្រ្ដ និងការអនុវត្តនានា ដែលបានឆ្លងកាត់ការសាកល្បង និងការវាយតម្លៃផ្នែកវេជ្ជសាស្រ្ដយ៉ាងត្រឹមត្រូវ និងត្រូវបានផ្ដល់ភស្ដុតាងយ៉ាងគ្រប់គ្រាន់នៅក្នុងសៀវភៅវេជ្ជសាស្រ្ដដែលបានបោះផ្សាយ សម្រាប់គោលដៅជាក់លាក់មួយ ដើម្បីចាត់ទុកថាជាការបង្ហាញពីការព្យាបាលយ៉ាងមានសុវត្ថិភាព និងប្រសិទ្ធភាព​ ឬ 
  7. ការព្យាបាលឱ្យមានកូន ការពន្យារកំណើត ឬការបង្អាក់កំណើត ឬគ្រាវ ឬការព្យាបាលក្នុងការពន្យារកំណើត ការកែភេទ អសមត្ថភាពផ្លូវភេទ ការវះកាត់ព្យាបាលគភ៌ ឬទារកនៅក្នុងផ្ទៃ ឬ
  8. រាល់ការចំណាយដែលបង្កឡើងពី ឬពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក (quaratine) ឬ
  9. ការព្យាបាលដោយបុគ្គលដែលមិនមែនជាគ្រូពេទ្យ ឬគ្រូពេទ្យដែលមិនមាន​អាជ្ញាបណ្ណវិជ្ជាជីវៈត្រឹមត្រូវ ឬ
  10. ចំណាយដែលមិនមែនសម្រាប់ការព្យាបាលជំងឺ ដូចជា ថ្លៃសេវាទូរស័ព្ទ ការជួលទូរទស្សន៍ សារព័ត៌មាន ផលិតផលផ្ដល់សំណើមស្បែក គ្រីម គ្រឿងប្រដាប់សម្រាប់ងូតទឹក អាហារបំប៉ន និងវីតាមីន ថ្នាំដុសធ្មេញ ឬសាប៊ូ ឬ
  11. ចំណាយដែលមិនប្រក្រតី មិនសមហេតុផល មិនមានភាពចាំបាច់ក្នុងការព្យាបាល ក្នុងតំបន់ដែលទទួលការព្យាបាល ឬ
  12. ការព្យាបាលប្រឆាំងនឹងភាពធាត់ រួមមានដោយមិនកំណត់ត្រឹម ការចង ឬការវះកាត់ទាក់ទងនឹងក្រពះ ការយកចេញនូវកោសិកា​ និងខ្លាញ់ដែលលើស ឬ
  13. ការព្យាបាលដែលជាធម្មតាមិនសម្រាកនៅក្នុងមន្ទីរពេទ្យ ដោយរួមបញ្ចូលទាំងឱសថ និងការរុំរបួស ការប្រឹក្សាយោបល់ និងការពិនិត្យតាមដានជំងឺ បូករួមទាំងការពិនិត្យកំឡុងពេល​ និងក្រោយពេលមានផ្ទៃពោះ ការព្យាបាលជំងឺផ្លូវចិត្ត ឬ
  14. ការពិនិត្យសុខភាពដើម្បីបង្ការជំងឺផ្សេងៗ ការពិនិត្យសុខភាព ការចាក់ថ្នាំបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការពិនិត្យតាមដានជំងឺក្នុងដំណាក់កាលដំបូងនៃជំងឺដែលគ្មានរោគសញ្ញា លុះត្រាតែមានបង្ហាញនៅលើតារាងអត្ថប្រយោជន៍ ឬ
  15. ការថែរក្សាសុខភាពមាត់ធ្មេញ និងអញ្ចាញធ្មេញ (ឬប្រហាក់ប្រហែល) លុះត្រាតែមានបង្ហាញនៅលើតារាងអត្ថប្រយោជន៍ ឬ
  16. ការព្យាបាល​ភ្នែក ឬចក្ខុវិញ្ញាណ ឬ
  17. ចំណាយសេវាវេជ្ជសាស្រ្ដ ដែលកើតឡើងក្នុងរយៈពេលនៃការរងចាំ លើកលែងតែចំណាយសេវាវេជ្ជសាស្រ្ដដែលបង្កឡើងពីគ្រោះថ្នាក់ចៃដន្យ ដែលកើតឡើងក្នុងរយៈពេលនៃការរងចាំ ដោយអនុលោមទៅតាមករណីមិនធានាដទៃទៀត ឬ
  18. ការជំនួសសរីរាង្គខាងក្រៅ​ (ឧបករណ៍សិប្បនិម្មិត) និងឧបករណ៍ប្រើប្រាស់សម្រាប់ព្យាបាលជំងឺ និងឧបករណ៍ពាក់ព័ន្ធនានា ក្រៅពីឧបករណ៍ទាំងឡាយណាដែលជាផ្នែកនៃការវះកាត់ ឬរួមបញ្ចូលក្នុងការព្យាបាល ឬ
  19. ចំណាយលើការទទួលសរីរាង្គ ឬជាលិកាពីការបរិច្ចាគ ឬចំណាយរដ្ឋបាលដែលពាក់ព័ន្ធណាមួយ (រួមមាន តែមិនកំណត់ត្រឹមការចំណាយលើការស្វែងរកការបរិច្ចាគ) ឬ
  20. ចំណាយបន្ថែមសម្រាប់ការទទួលបានរបាយការណ៍ពេទ្យ ឬការដាក់ពាក្យស្នើសុំទាមទារសំណង​ ឬចំណាយរដ្ឋ​បាលផ្សេងៗ ទៀត ឬ
  21. ការព្យាបាលការញៀន (ដូចជា ការញៀនគ្រឿងស្រវឹង​ សារធាតុ ឬថ្នាំញៀន) ឬការប្រើប្រាស់សារធាតុញៀននានាលើសចំណុះ (ដូចជា ការប្រើប្រាស់គ្រឿងស្រវឹងលើសចំណុះ ឬការប្រើប្រាស់សារធាតុ ឬថ្នាំញៀនលើសចំណុះ)  ឬតម្រូវការព្យាបាលព្យាបាលជំងឺ ឬរបួសនានា ដែលបង្កឡើងពីការការប្រើប្រាស់គ្រឿងស្រវឹងលើសចំណុះ  ឬការញៀន មិនថា​ដោយផ្ទាល់ ឬដោយប្រយោលឡើយ ឬ
  22. ចំណាយសេវាវេជ្ជសាស្រ្ដដែលបង្កឡើងពី ឬដោយពាក់ព័ន្ធនឹងវ៉ីរុសហ៊ីវ (HIV) និង/ឬ ជំងឺដែលពាក់ព័ន្ធនឹងវ៉ីរុសហ៊ីវ (HIV) ដោយរាប់បញ្ចូលទាំងជំងឺអេដស៍ ឬរោគសញ្ញារបស់ជំងឺអេដស៍ និង/ឬ រោគសញ្ញានានាដែលបំប្លែងពីរោគសញ្ញានៃជំងឺអេដស៍នេះ លុះត្រាតែមានបង្ហាញនៅលើតារាងអត្ថប្រយោជន៍ ឬ
  23. ការចាក់ថ្នាំបង្ការ​ ក្រៅពីការចាក់ថ្នាំបង្ការលើកដំបូងសម្រាប់ទារកទើបនឹងកើតដែលបានធានាក្រោមអត្ថប្រយោជន៍លើការសម្រាលកូន និងការថែទាំទារកទើបនឹងកើតដូចមានបង្ហាញនៅលើតារាងអត្ថប្រយោជន៍ ឬ
  24. ការសម្រាលកូន និងការថែទាំទារកទើបនឹងកើត​ លុះត្រាតែមានបង្ហាញនៅលើតារាងអត្ថប្រយោជន៍ ឬ
  25. គ្រែបន្ថែមសម្រាប់អាណាព្យាបាល ឬអ្នកកំដរ ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងចូលសម្រាកក្នុងមន្ទីរពេទ្យលុះត្រាតែមានបង្ហាញនៅលើតារាងអត្ថប្រយោជន៍ ឬ
  26. ការថែទាំរបស់គិលានុបដ្ឋាកតាមផ្ទះ លុះត្រាតែមានបង្ហាញនៅលើតារាងអត្ថប្រយោជន៍​ ឬ
  27. ការថែទាំជំងឺផ្លូវចិត្ត លុះត្រាតែមានបង្ហាញនៅលើតារាងអត្ថប្រយោជន៍​ ឬ
  28. សេវាកម្មថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ លុះត្រាតែមានបង្ហាញនៅលើតារាងអត្ថប្រយោជន៍​ ឬ
  29. ចំណាយណាមួយដែលកើតឡើងខណៈពេលអ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្រៅព្រះរាជាណាចក្រកម្ពុជារយៈពេល 90 (កៅសិប) ថ្ងៃជាប់គ្នា ឬច្រើនជាងនេះ ក្នុងកំឡុងពេល 1 ឆ្នាំនៃបណ្ណសន្យារ៉ាប់រង។

ការទាមទារសំណង

ប្រសិនបើអ្នក ចង់ធ្វើការទាមទារសំណង អ្នកត្រូវចូលទៅកាន់ AIAខ្ញុំ និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90ថ្ងៃពីព្រឹត្តិការកើតឡើងដូចបានចែងក្នុងកិច្ចសន្យា។ សម្រាប់ការទាមទារសំណងមរណៈភាព សូមទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIA Cambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត AIA របស់ម្ចាស់បណ្ណសន្យារ៉ាបរង។

កម្រងសំនួរចម្លើយ

សូមចុចទីនេះដើម្បីទាញយកកម្រងសំនួរចម្លើយអំពីគម្រោង AIA សម្រាប់សុខភាព។