ការផ្តល់ជូនពិសេស

ការផ្តល់ជូនចាប់ពីថ្ងៃ 01 ដល់ 31 ខែកក្កដា 2023

ខ និងលក្ខខណ្ឌ

  • ការផ្តល់ជូនពិសេសក្នុងខែកក្កដានេះ គឺសម្រាប់អតិថិជនទទួលយកការការពារថ្មី ស្របទៅតាមទឹកប្រាក់បង់បុព្វលាភប្រចាំឆ្នាំរបស់អ្នកក្នុងការទទួលបាន​រង្វាន់ដូចខាងក្រោម៖
    • ទទួលបានការទស្សនាផ្ទាល់ការប្រកួតបាល់ទាត់របស់ក្លឹប Tottenham Hotspurs និង ដំណើរកម្សាន្ត 4ថ្ងៃ3យប់នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស
    • ទូរស័ព្ទ iPhone 14 Pro Max (256GB)
    • ទូរស័ព្ទ Samsung Z Flip 4 (128GB)
    • នាឡិកាដៃ Apple Watch SE
    • ឆ្នាំងដាំបាយអគ្គិសនី Panasonic
    • កង្ហាបញ្ឈរ Hatari
  • ការផ្តល់ជូននេះគឺសម្រាប់បណ្ណសន្យារ៉ាប់រងថ្មីដែលបានធ្វើការស្នើសុំនិងបានផ្តល់ជូនពីថ្ងៃ 1 ដល់ 31 កក្កដា 2023។
  • ការផ្តល់ជូននេះសម្រាប់តែផលិតផលធានារ៉ាប់រងសម្រាប់បុគ្គលប៉ុណ្ណោះ លើកលែងផលិតផល 2ការពារ5 និង AIA ចម្បង & AIA ​សម្រាប់សុខភាព
  • ការផ្តល់ជូននេះសម្រាប់តែការទូទាត់ជាប្រចាំឆមាស និង ប្រចាំឆ្នាំប៉ុណ្ណោះ។
  • រង្វាន់ជាវត្ថុអនុស្សាវរីយ៍មិនអាចប្តូរជាសាច់ប្រាក់បានទេ។
  • ក្នុងករណីអិតិថិជនសម្រេចចិត្តមិនបន្តការការពារ ក្នុងអំឡុងពេលរង់ចាំ 21 ថ្ងៃ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា សូមរក្សាសិទ្ធិក្នុងការកាត់ចំនួនទឹកប្រាក់សមមូលនៃថ្លៃវត្ថុអនុស្សាវរីយ៍ដែលបានផ្តល់ជូន មុនបង្វិលទឹកប្រាក់ត្រលប់ជូនអតិថិជនវិញ។
  • AIA សូមរក្សាសិទ្ធិក្នុងការកែប្រែលើ ខ និង លក្ខខណ្ឌនៃការផ្តល់ជូននេះ ឬក៏បញ្ឈប់លើការផ្តល់ជូនតាមការសម្រេចរបស់ក្រុមហ៊ុនដោយពុំមានការជូនដំណឹងទុកជាមុននោះទេ។

លក្ខខណ្ឌ និងព័ត៌មានពីការរៀបចំដំណើរកម្សាន្ត 4ថ្ងៃ3យប់ទៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស៖

  • សម្រាប់អតិថិជនទទួលយកការការការពារថ្មី ដែលមានទឹកប្រាក់បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំចាប់ពី 30,000 ដុល្លារឡើងទៅ នឹងទទួលបានរង្វាន់ដំំណើរកម្សាន្តទៅទីក្រុងឡុងដ៍នេះ (បណ្ណសន្យារ៉ាប់រងមួយសម្រាប់មនុស្សម្នាក់ប៉ុណ្ណោះ)។
  • ពេលវេលានៃការធ្វើដំណើរ នឹងត្រូវបានរៀបចំ និងកំណត់ដោយក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ហើយនឹងអាចប្រព្រឹត្តិទៅនៅខែតុលា ឬខែធ្នូ ឆ្នាំ 2023 ខាងមុខ។
  • អេ​ អាយ អេ ខេមបូឌា ទទួលបន្ទុកលើការចំណាយក្នុងអំឡុងពេលធ្វើដំណើរនេះ ដូចជាការស្នាក់នៅ អាហារសំបុត្រយន្តហោះ សំបុត្រចូលទស្សនាបាល់ទាត់ ការធ្វើដំណើរ និងការស្នើសុំទិដ្ឋាការ សម្រាប់ដំណើរកម្សាន្តនេះ។
  • អតិថិជនត្រូវតែទទួលបានទិដ្ឋាការដោយជោគជ័យដើម្បីអាចចូលរួមដំណើរកម្សាន្តបាន។
  • រង្វាន់ជាដំណើរកម្សាន្តនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ។