កម្រងសំណួរចម្លើយ

រកមិនឃើញលទ្ធផលទេ

សូមធ្វើតាមការណែនាំតាមរយៈ តាមរយៈតំណនេះ ឬសម្រាប់ជំនួយ សូមទាក់ទងមកយើងខ្ញុំ តាម តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242 ។

ប្រសិន​បើ​លោក​អ្នក​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មានជំងឺធ្ងន់ធ្ងរ​ណាមួយ ដូច​ដែល​បានធានាដោយ​អត្ថ​ប្រយោជន៍ធានារ៉ាប់រង​នេះ នៅ​ក្នុ​ងអំឡុង​ពេលធានារ៉ាប់រងរបស់អ្នក យើង​នឹង​ផ្តល់​ជូន​អ្នក​នូវ​អត្ថប្រយោជន៍​សម្រាប់ព្យាបាល ដើម្បី​បន្ថយ​បន្ទុក​របស់​អ្នក​លើ​ការ​ចំណាយ​ថ្លៃវេជ្ជសាស្ត្រ​ដែល​មាន​តម្លៃ​ថ្លៃ។ ចំនួន​ទឹក​ប្រាក់​ដែល​យើង​ផ្តល់ជូន​អ្នក គឺស្មើ​នឹង​ចំនួន​ទឹកប្រាក់នៃ​អត្ថប្រយោជន៍​នេះ ដក​នឹងចំនួនទឹក​ប្រាក់​អត្ថ​ប្រយោជន៍​សរុប​ដែល​យើង​បាន​ផ្តល់ជូន​អ្នក​រួច​មក​ហើយ។ កិច្ច​សន្យា​ធានារ៉ាប់រង នឹង​កំណត់​យ៉ាង​ជាក់លាក់​អំពីជំងឺ​ធ្ងន់ធ្ងរ​ទាំង​នោះ។

ប្រសិន​បើ​មាន​ហេតុ​ការណ៍​អកុសល​ណាមួយ​ដែល​បណ្តាល​ឲ្យលោក​អ្នក​បាត់​បង់​អវៈយវៈ ឬ​ចក្ខុវិញ្ញាណ ដូច​ដែល​បានធានាដោយ​អត្ថ​ប្រយោជន៍ធានារ៉ាប់រង​នេះ នៅ​ក្នុ​ងអំឡុង​ពេលធានារ៉ាប់រងរបស់អ្នក យើង​នឹង​ផ្តល់​ជូន​អ្នក​នូវ​អត្ថប្រយោជន៍​ស្តារនីតិសម្បទា ដើម្បីសម្រាល​ការ​ចំណាយ​ដែល​មិន​បានព្រាង​ទុក។ ក្នុង​ចំណោម (១) ចំនួនទឹកប្រាក់​អត្ថ​ប្រយោជន៍​ស្តារនីតិ​សម្បទា (២) ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រងរបស់​អ្នក និង (៣) ចំនួន​ទឹក​ប្រាក់​បុព្វលាភ​សរុប​ដែល​អ្នក​បានបង់សម្រាប់​បណ្ណ​សន្យា​រ៉ាប់រង​បឋម​មុន​ពេល​ធ្វើ​សំណង យើង​នឹង​ផ្តល់​ជូន​អ្នក​នូវចំនួន​ណាមួយ​ដែល​ខ្ពស់ជាង​គេ ដោយដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។

ប្រសិន​បើ​អ្នក​ទទួល​មរណភាពក្នុង​អំឡុង​ពេលធានារ៉ាប់រង យើង​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ការ​ពារ​គ្រួសារ​ជូនដល់​អ្នក​ទទួលផល ដើម្បីជួយ​ជ្រោម​ជ្រែងការ​រស់នៅ​របស់​ពួក​គាត់។ ក្នុងចំណោម (១) ចំនួនទឹកប្រាក់អត្ថប្រយោជន៍ការ​ពារ​គ្រួសារ (២) ចំនួនទឹកប្រាក់នៅក្នុងគណនីធានារ៉ាប់រងរបស់អ្នក និង (៣) ចំនួនទឹកប្រាក់បុព្វលាភសរុបដែលអ្នកបានបង់សម្រាប់បណ្ណសន្យារ៉ាប់រងបឋមមុនពេលធ្វើសំណង យើងនឹងផ្តល់ជូនអ្នកនូវចំនួនណាមួយដែលខ្ពស់ជាងគេ ដោយដកនឹងចំនួនទឹកប្រាក់អត្ថប្រយោជន៍សរុបដែលយើងបានផ្តល់ជូនអ្នករួចមកហើយ។

 

ចំនួន​ទឹក​ប្រាក់​នៅ​ក្នុង​គណនី​ធានារ៉ាប់រង (ឬ​ហៅ​ថា តម្លៃ​គណនី​បណ្ណ​សន្យារ៉ាប់រង) គឺ​ជា​ចំនួន​ទឹក​ប្រាក់ដែលអ្នក​នឹង​ទទួល​បាន​ប្រសិន​បើ​អ្នក​បញ្ចប់បណ្ណ​សន្យារ៉ាប់រង នៅ​ក្នុង​អំឡុង​ពេលធានារ៉ាប់រង។ យើង​នឹង​កំណត់​​តម្លៃ​គណនី​បណ្ណ​សន្យារ៉ាប់រងរបស់​អ្នក​ដោយ៖

១.   បូក​បញ្ចូល​នូវ​ទឹក​ប្រាក់​បុព្វលាភដែល​អ្នក​បាន​បង់​សម្រាប់​បណ្ណសន្យារ៉ាប់រងបឋម​​របស់​អ្នក ជាមួយ​នឹង​ការ​ប្រាក់នៃ​បណ្ណសន្យារ៉ាប់រង​ ព្រមទាំង

២.    ដក​កម្រៃ​បណ្ណ​សន្យារ៉ាប់រងរបស់​អ្នក ការចំណាយ​លើ​សំណង​របស់​អ្នក (បើមាន) និង​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​បាន​ដកចេញ​ពី​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក (បើ​មាន)។

ការ​ប្រាក់​នៃ​បណ្ណ​សន្យារ៉ាប់រង និង​កម្រៃ​បណ្ណ​សន្យារ៉ាប់រង មិន​ត្រូវ​បានកំណត់​នោះ​ទេ។ យើង​រក្សាសិទ្ធិ​​កែប្រែ​ការ​ប្រាក់ និង​កម្រៃ សម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក ដោយ​យោង​តាម​ស្ថានភាព​នៃ​អត្រា​ការប្រាក់ និង​លក្ខខណ្ឌ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា។

យើង​នឹង​ផ្តល់​ជូន​អ្នក​នូវ​អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង ប្រ​សិន​បើ​បណ្ណ​សន្យារ៉ាប់រង នៅ​តែ​មាន​សុពល​ភាព នៅចុង​បញ្ចប់​នៃ​រយៈពេល​ធានារ៉ាប់រង ហើយ​អ្នក (ឬ​អ្នក​ទទួល​ផល​) មិន​បាន​ធ្វើការ​ទាម​ទារ​សំណង​ពី​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក។

អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង គឺ​ជា​តម្លៃ​គណនី​សន្យារ៉ាប់រង​របស់​អ្នក។ យើង​នឹង​កំណត់​ចំនួន​ទឹក​ប្រាក់​អប្បបរិមានៃ​អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង នៅ​ក្នុងកិច្ច​សន្យាធានារ៉ាប់រង។ អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង ដែល​អាច​ផ្តល់​ជូន​អ្នក​នៅ​ចុង​បញ្ចប់​នៃ​រយៈពេល​ធានា នឹង​មិន​អាច​ទាប​ជាងចំនួន​ទឹក​ប្រាក់​នេះទេ ប្រសិន​បើ​អ្នក​មិន​បំពាន​ខចែង និង​លក្ខខណ្ឌ​ពាក់​ព័ន្ធ​នៅ​ក្នុង​កិច្ចសន្យា​រ៉ាប់រង។

ប្រសិន​បើ​តម្រូវ​ការ ឬ​លទ្ធភាព​ហិរញ្ញវត្ថុ​របស់​អ្នក មាន​ការ​ប្រែ​ប្រួល​នៅថ្ងៃអនាគត អ្នក​អាច៖

១.    បង្កើន ឬ​បន្ថយ​ចំនួន​ទឹក​ប្រាក់​អត្ថ​ប្រយោជន៍សម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក ដោយ​មានការ​​បញ្ជាក់​ពី​ការ​ធានា និង​កំណត់នានាពី​យើង ព្រមទាំង/ឬក៏

២.    បន្ថែម ឬ​ដកចេញនូវ​ការ​ធានារ៉ាប់រងសម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក ដោយ​មានការ​​បញ្ជាក់​ពី​ការ​ធានា និង​កំណត់នានាពី​យើង ព្រម​ទាំង/ឬក៏

៣.    បង្កើន ឬ​បន្ថយទឹក​ប្រាក់​បុព្វលាភ​នៃ​បណ្ណ​សន្យារ៉ាប់របស់​អ្នក ដោយ​មាន​ការ​កំណត់​នានា​ពី​យើង ព្រម​ទាំង/ឬក៏

៤.    ដក​ប្រាក់​ពី​តម្លៃ​គណនីបណ្ណ​សន្យារ៉ាប់រង​ទាំងស្រុង ឬ​ដោយ​ផ្នែក។

យើង​នឹង​ជួយ​អ្នក​ឲ្យ​យល់​ច្បាស់​ពីជម្រើស​ទាំង​ឡាយ​ដែល​អ្នក​មាន នឹង​លទ្ធផល​របស់​វា​ចំពោះ​បណ្ណ​សន្យរ៉ាប់រង​របស់​អ្នក មុន​ពេល​អ្នក​សម្រេច​ចិត្ត​ធ្វើ​ការ​ផ្លាស់​ប្តូរណាមួយ។ សូម​ចំណាំ​ថា ប្រសិន​បើ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ​ខាងលើ នោះ​ចំនួនទឹក​ប្រាក់​អត្ថ​ប្រយោជន៍​ចំពោះ​ការ​មិន​ទាម​ទារ​សំណង​អប្បបរិមាដែល​ត្រូវ​បាន​ធានា និង​កំណត់​ក្នុង​កិច្ច​សន្យារ៉ាប់រង នឹង​ត្រូវ​ប្រែប្រួល ហើយ​បណ្ណ​សន្យា​រ៉ាប់រង​របស់​អ្នក​អាច​នឹង​មិន​មាន​សុពលភាព​ដល់​ចុង​បញ្ចប់​នៃ​រយៈពេល​ធានារ៉ាប់រង។

អ្នក​អាច​ជ្រើសរើស​បង់​ប្រាក់​បុព្វលាភ​សម្រាប់​បណ្ណ​សន្យារ៉ាប់រង​របស់​អ្នក​ប្រចាំឆ្នាំ (មួយ​ឆ្នាំម្តង) ប្រចាំ​ឆមាស (6ខែម្តង) ឬ​ប្រចាំខែ (មួយ​ខែម្តង)។ ប្រសិន​បើ​អ្នក​បង់​ប្រចាំ​ឆ្នាំំ អ្នក​នឹង​ចំណាយ ​​កាន់តែ​តិច ដូច​ដែល​មាន​បង្ហាញ​ក្នុង​ការ​គណនា​ប្រាក់​បុព្វលាភ​សម្រាប់​អ្នក។ ហើយ​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ទាមទារ​សំណង ការ​បង់​ប្រាក់​បុព្វលាភ​ប្រចាំ​ឆ្នាំ​អនុញ្ញាត​ឲ្យ​យើង​អាច​ផ្តល់​សំណង​ជូន​អ្នកបានយ៉ាង​ពេញលេញ ហើយ​ច្រើនជាងការ​បង់​ប្រចាំ​ឆមាស ឬ​ប្រចាំ​ខែ។ យើងខ្ញុំនឹងធ្វើការកាត់កងនូវចំនួនបុព្វលាភឆ្នាំដែលមិនទាន់បង់។

អ្នកអាចបង់ប្រាក់បុព្វលាភបណ្ណសន្យារ៉ាប់រងរបស់អ្នកតាមរយៈ៖

១. បណ្ណ វីសា ឬ ម៉ាស្ទ័រ

២. សាខាធនាគារសាធារណៈ

៣. សាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត

៤. កម្មវិធីទូរស័ព្ទដៃវីង ឬ ភ្នាក់ងារវីង

៥. កម្មវិធីទូរស័ព្ទដៃ Pi Pay

៦. កម្មវិធីទូរស័ព្ទដៃ ABA Mobile

៧. កម្មវិធីទូរស័ព្ទដៃ ACLEDA Unity ToanChet

៨. កម្មវិធីទូរស័ព្ទដៃ Sathapana Mobile

៩. កម្មវិធីទូរស័ព្ទដៃធនាគារព្រីនស៍

១០. តេឡេក្រាម AIA Cambodia bot

១១. ចុចទូទាត់តាមរយៈតំណដែលផ្ញើតាមសារ SMS

អ្នកមិនត្រូវបង់ថ្លៃសេវាបង់ប្រាក់នេះឡើយ។

សូមទាក់ទងមកកាន់ សេវាបម្រើអតិថិជន AIA Customer Care យើងខ្ញុំ តាមរយៈ តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242 ដើម្បីទទួលបានជំនួយ។

ចូលទៅកាន់គេហទំព័រ aiamedcare.aia.com.kh រួចធ្វើតាមការណែនាំដូចខាងក្រោម៖

  • ចុចលើ “AIAខ្ញុំ” រួច
  • ចុចលើ “ចុះឈ្មោះឥឡូវនេះ”
  • បញ្ចូលលេខទូរស័ព្ទ ​ (ដូចលេខទូរស័ព្ទដែលបានដាក់នៅពេលទទួលបណ្ណសន្យារ៉ាប់រង)
  • បញ្ចូលថ្ងៃ ខែ ឆ្នាំកំណើត
  • បង្កើតពាក្យសម្ងាត់ដែលត្រូវ ចាប់ពី 8 ខ្ទង់ឡើងទៅ និងមានអក្សរឡាតាំងតូច ធំ លេខ និងមានតួរអក្សពិសេសយ៉ាងតិចមួយ។ ឧទាហរណ៏: Tola1234@
  • បញ្ជូលលេខកូដបណ្តោះអាសន្ន (OTP) ដើម្បីផ្ទៀងផ្ទាត់ជាការស្រេច

  • ចូលទៅកាន់គេហទំព័រ aiamedcare.aia.com.kh រួចធ្វើតាមការណែនាំដូចខាងក្រោម៖បញ្ជូលលេខទូរស័ព្ទ និងពាក្យសម្ងាត់របស់លោកអ្នក
  • ចុចលើ “ចូលប្រើ”
  • បញ្ជូលលេខកូដបណ្តោះអាសន្ន (OTP) ដើម្បីធ្វើការផ្ទៀងផ្ទាត់​

ចូលទៅកាន់គេហទំព័រ aiamedcare.aia.com.kh រួចធ្វើតាមការណែនាំដូចខាងក្រោម៖

  • ចូលប្រើ AIAខ្ញុំ
  • ចុចលើ “អំពីខ្ញុំ”
  • ចុចលើ “ប្តូរលេខសម្ងាត់”
  • បញ្ជូលលេខសម្ងាត់បច្ចុប្បន្ន
  • បញ្ជូលលេខសម្ងាត់ថ្មី
  • បញ្ជាក់លេខសម្ងាត់ថ្មី

ប្រសិនបើលោកអ្នកមានសំណួរដែលទាក់ទងនឹងការប្រើប្រាស់ AIAខ្ញុំ សូមទាក់ទងមកកាន់ផ្នែកបំរើសេវាអតិថិជនរបស់យើងតាមរយៈ តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242

បុព្វលាភសម្រាប់អត្ថប្រយោជន៍ លើជំងឺធ្ងន់ធ្ងរ ផ្លាស់ប្តូររៀងរាល់ 5 ឆ្នាំម្តង តាមកាលវិភាគបុព្វលាភសម្រាប់អត្ថប្រយោជន៍ លើជំងឺធ្ងន់ធ្ងរ នៅក្នុងការផ្តល់ជូនអតិថិជន។ ដើម្បីស្វែងយល់ពីការផ្លាស់ប្តូរនៃជំងឺធ្ងន់ធ្ងរក្នុងកិច្ចសន្យាធានារ៉ាប់រង សូមចូលទៅកាន់ AIA របស់ខ្ញុំ ឬទំនាក់​ទំនងមកកាន់ +855​ 86 999 242

ការការពារជំងឺធ្ងន់ធ្ងររបស់អ្នកនៅតែដូចគ្នានឹងផែនការការពាររបស់អ្នក ដើម្បីធានាតម្រូវការហិរញ្ញវត្ថុរបស់អ្នកនាពេលអនាគត។ សូមចុចទីនេះ បើ​អ្នក​ចង់​បន្តការការពារជាមួយចំនួនទឹកប្រាក់ធានារ៉ាប់រងបច្ចុប្បន្នដោយធ្វើការផ្លាស់ប្តូរបុព្វលាភថ្មី។

បាទ/ចា​ អ្នក​អាច​ធ្វើ​បាន។ប៉ុន្តែចំនួនទឹកប្រាក់ធានារ៉ាប់រងនៃជំងឺធ្ងន់ធ្ងររបស់អ្នកនឹងត្រូវបានកែសម្រួលទៅតាមនោះ។ សូមចុចទីនេះ

​បើ​អ្នក​ចង់​រក្សា​បុព្វលាភ​ដដែលដោយកែសម្រួលទឹកប្រាក់ធានារ៉ាប់រងនៃជំងឺធ្ងន់ធ្ងរ។

អ្នកអាចភ្ជាប់ការបព្ជាកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិជាមួយដៃគូធនាគាររបស់យើងជាមួយនឹងជម្រើសដូចខាងក្រោម៖

  1. សូមទំនាក់ទំនងសាខាណាមួយរបស់ធនាគារ កម្ពុជាសាធារណៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងធនាគារ ព្រីនស៍ ដើម្បីបំពេញទម្រង់បែបបទណែនាំស្តីពីការបព្ជាកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិ
  2. ទំនាក់ទំនងទីប្រឹក្សាផែនការជីវិតរបស់អ្នកសម្រាប់ជំនួយបន្ថែម ឬ ទំនាក់ទំនងភ្នាក់ងារបម្រើអតិថិជនយើងខ្ញុំតាមរយៈ តេឡេក្រាម ឬទាក់ទងមកលេខទូរស័ព្ទ +855 86 999 242

១. សូមចុចទីនេះ ដើម្បីពិនិត្យមើលជម្រើសនៃការទូទាត់ដែលមានស្រាប់។

២. ទំនាក់ទំនងទីប្រឹក្សាផែនការជីវិតរបស់អ្នកសម្រាប់ជំនួយបន្ថែម ឬ ទំនាក់ទំនងភ្នាក់ងារបម្រើអតិថិជនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ +855 86 999 242

១. អេ អាយ​ អេ នឹងផ្ញើសារ ជូនដំណឹងទៅកាន់អ្នក។

២. ក្នុងករណីការកាត់បុព្វលាភមិនបានជោគជ័យ អ្នកនឹងទទួលបានការផ្ញើសារជូនដំណឹង ពី អេ អាយ អេ ។យើងក៏នឹងធ្វើការទំនាក់ទំនងទៅអ្នកដើម្បីផ្តល់ជាព័ត៌មានផងដែរ។

អ្នកមានរយៈពេលអនុគ្រោះនៃការពន្យារពេលការបង់ប្រាក់ចំនួន30 ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទទូទាត់បុព្វលាភបណ្ណសន្យារ៉ាប់រងរបស់អ្នក ដើម្បីឲ្យអ្នកអាចទូទាត់បុព្វលាភដែលមិនទាន់បានបង់។

អ្នកអាចចូលទៅកាន់ AIA របស់ខ្ញុំ ដើម្បីធ្វើការពិនិត្យមើល។អ្នកនឹងទទួលបានការជូនដំណឹងតាមរយៈសារទូរស័ព្ទប្រសិនបើការធានារ៉ាប់រងរបស់អ្នកមិនត្រូវបានបន្ត។

ប្រសិនបើអ្នកមិនបានបង់បុព្វលាភរបស់អ្នកបន្ទាប់ពីរយៈពេលអនុគ្រោះរយៈពេល 30 ថ្ងៃ បណ្ណសន្យារ៉ាប់រងរបស់អ្នកនឹងផ្អាកការការពារជាបណ្តោះអាសន្ន ហើយដូច្នេះអ្នកនឹងមិនអាចទទួលបានការការពារ និងអត្ថប្រយោជន៍ផ្សេងៗទៀតបានទៀត។

១. អ្នកអាចធ្វើការទូទាត់តាមរយៈ អនឡាញ Master/Visa credit ឬ Debit ។​ 

២. អ្នកក៏អាចធ្វើការទូទាត់តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ធនាគារអ្នក សូមចុចទីនេះដើម្បីមើលតារាងឈ្មោះធនាគារសហការ

៣. យើងសូមណែនាំអ្នកដោយភ្ជាប់ការបញ្ជាកាត់ដោយស្វ័យប្រវត្តិតាមអនឡាញសូមចុច ទីនេះ ដើម្បីចុះឈ្មោះ

៤. សម្រាប់​ព័ត៌មានបន្ថែម ឬ​ជំនួយ​សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ+855 86 999 242 ឬ​អ៊ីមែល kh.care@aia.com។