AIA សម្រាប់ជីវិត

2 ការពារ 5

ដំណោះស្រាយការពារហិរញ្ញវត្ថុគ្រួសាររយៈពេល 5ឆ្នាំ បង់ត្រឹមតែ 2ឆ្នាំ

AIA សម្រាប់ជីវិត

AIA សម្រាប់ជីវិត

icon health

AIA សម្រាប់ជីវិត 2 ការពារ 5

2ការពារ5 របស់ AIA សម្រាប់ជីវិត ដែលជាដំណោះស្រាយការពារហិរញ្ញវត្ថុសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នករយៈពេល 5 ឆ្នាំ ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ2ឆ្នាំ ក្នុងករណីមានគ្រោះអកុសលលណាមួយកើតឡើងទោះបណ្តាល ឬមិនបណ្តាលមកពីគ្រោះថ្នាកចៃដន្យ។

អាយុអាចទទួលយកការការពារ៖

18 ដល់ 60 ឆ្នាំ

រយៈពេលបណ្ណសន្យារ៉ាប់រង៖

5ឆ្នាំ

រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង៖

2ឆ្នាំ

តើគម្រោង 2ការពារ5 មានអត្ថប្រយោជន៍អ្វីខ្លះ?

សង្ខេបអំពីអត្ថប្រយោជន៍

សម្គាល់៖
*​​ សំដៅទៅលើ​ (1) អត្ថប្រយោជន៍ការពារគ្រួសារ ឬ​ (2) អត្ថប្រយោជន៍លើការស្តារនីតិសម្បទា
** សំដៅទៅលើ (1) អត្ថប្រយោជន៍ការពារគ្រួសារ ឬ (2) អត្ថប្រយោជន៍លើការស្តារនីតិសម្បទា និង(3) អត្ថប្រយោជន៍បន្ថែមលើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ចៃដន្យ

ករណីមិនធានាសំខាន់ៗ

  •   ការធ្វើអត្តឃាត ការធ្វើឲ្យរបួសខ្លួនឯង ទោះបីស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតី កំឡុងពេល 2 (ពីរ) ឆ្នាំ ចាប់ពីថ្ងៃចេញបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទដែលចូលជាធរមាន ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
  •  ការប្រព្រឹត្ត  ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដោយអ្នក ឬដោយអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
  •  វីរុសហ៊ីវ និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ រួមទាំងជំងឺអេដស៍ និង/ឬការផ្លាស់ ប្តូរ ការវិវត្តន៍ ឬការប្រែប្រួលនៃមេរោគអេដស៍និង/ឬជំងឺដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ រួមទាំងជំងឺអេដស៍ ឬ
  •  ការប្រើប្រាស់គ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងខ និងលក្ខខណ្ឌជាធរមាន។
  • ករណីមិនធានាទាំងនេះ គឺជាចំនុចសំខាន់ៗខ្លះៗប៉ុណ្ណោះ។ សូមពិនិត្យមើលករណីមិនធានាលម្អិតទាំងស្រុង ក្នុងបណ្ណសន្យារ៉ាប់រង។

ការទាមទារសំណង

ប្រសិនបើអ្នក ចង់ធ្វើការទាមទារសំណង អ្នកត្រូវចូលទៅកាន់ AIAខ្ញុំ និងផ្តល់ភស្តុតាង ក្នុងកំឡុងពេល 90ថ្ងៃពីព្រឹត្តិការកើតឡើងដូចបានចែងក្នុងកិច្ចសន្យា។ សម្រាប់ការទាមទារសំណងមរណៈភាព សូមទាក់ទងមកកាន់ក្រុមការងារផ្នែកអតិថិជន +855 86 999 242 ឬ តេឡេក្រាមរបស់យើងខ្ញុំ AIA Cambodia Bot ឬស្វែងរកជំនួយពីទីប្រឹក្សាផែនការជីវិត AIA របស់ម្ចាស់បណ្ណសន្យារ៉ាបរង។