ផ្លែម្រះ
ដូចគ្នាទៅនិងការលើកឡើងពីឈ្មោះរបស់វាដែរ ផ្លែម្រះ គឺជាផ្លែឈើជំពូកបន្លែមួយប្រភេទដែលល្វីងបំផុត នៅលើផែនដីយើងនេះ ប៉ុន្តែវាផ្ដល់អត្ថប្រយោជន៍ដល់សុខភាព គ្រប់ម៉ាត់នៃការទំពារ។
ដោយមានរូបរាងដូចនិង ត្រសក់បៃតង ដែលរូបរាងខាងក្រៅរបស់វាកំពិកកំពក ត្រសក់ល្វីង ភាសាតាមតំបន់ហៅថា peria ឬ ku gua ជាបន្លែមួយប្រភេទដែលអាចផ្ដល់ផលប្រយោជន៍គ្រប់យ៉ាង ដែលត្រូវបានប្រើនៅទូទាំងប្រទេសឥណ្ឌា និង ប្រទេសអាស៊ានផ្សេងៗ រាប់ចាប់ពីមុខម្ហូបប្រចាំតំបន់ រហូតដល់ការប្រើជាថ្នាំ និង ប្រើសម្រាប់ព្យាបាលរោគ។
ធាតុពិតដ៏អស្ចារ្យ
- ដោយត្រូវបានទទួលស្គាល់តាមលក្ខណៈវិទ្យាសាស្រ្តថាជា ម្រះ វាគឺជាបន្លែដែលផ្លែរបស់វាអាចទទួលទានបាន មានដើមតោងជាវល្លិ៍ និង មានដើមកំណើតពីប្រទេស ឥណ្ឌា
- ជាទូទៅ ការប្រមូលផលរបស់វា ត្រូវធ្វើមុនពេលវាទុំខ្លាំង បើមិនដូច្នោះទេ វាកាន់តែល្វីងខ្លាំង
- ជារឿងគួរឲ្យភ្ញាក់ផ្អើល ផ្លែម្រះ មានភាពដូចគ្នាខ្លាំងមែនទែននិង ត្រសក់ស្រូវ cantaloupes ត្រសក់ និង បន្លែម្យ៉ាងដែលស្រដៀងនិងននោង
- ការប្រើផ្លែម្រះក្នុងការព្យាបាលតាមបែបបុរាណ មានតាំងពី ៦០០ ឆ្នាំមុនម្លេះ។
- ដោយមានសារជាតិសសៃគ្រប់គ្រាន់ ផ្លែម្រះមានផ្ទុកវីតាមីន C (សារធាតុ RDA លើស ១០០%) វីតាមីន K វីតាមីន A អំបិលហ្វូលិក សង្ក័សី និង ប៉ូតាស្យ៉ូម។
ហេតុអ្វីបានជា ភាពល្វីងផ្ដល់ផលល្អដល់រាង្គកាយ
ទោះបីជាវាមានរសជាតិល្វីងខ្លាំងក្ដី ផ្លែម្រះ សម្បូរទៅដោយអាហារូបត្ថម្ភ
ដែលអាចបង្កើន អត្ថប្រយោជន៍ដល់សុខភាព ច្រើនទម្រង់ ។
ទាំងនេះជា អត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួនរបស់ ផ្លែម្រះ។
ផលល្អដល់ក្រពះ
ដូចផ្លែឈើទូទៅដែរ សារជាតិសសៃរបស់ផ្លែម្រះ បង្កើនដំណើរការរបស់ពោះវៀន និង កាត់បន្ថយជំងឺទល់លាមក ។ ភាពល្វីងពិតជាជួយ បង្កើនទឹកមាត់ និង ជួយបង្កើតទឹកក្នុងក្រពះដែលសម្រួលដល់ការរំលាយអាហារ ការពារដំបៅក្រពះ ភាពជូររបស់ក្រពះ ការពិបាករំលាយអាហារ និង មហារីកពោះវៀនធំ។
ជួយព្យាបាលជំងឺទឹកនោមផ្អែម
របាយការណ៍ដែលបានបោះពុម្ពផ្សាយនៅក្នុង ព្រឹត្តិបត្រត្រួតពិនិត្យទិន្នន័យតាមប្រព័ន្ធ Cochrane ឆ្នាំ ២០១២ បានបង្ហាញថា ផ្លែម្រះ មានផ្ទុកនូវសារជាតិ hypoglycaemic និង សមាសភាគដែលមានទម្រង់ដូចអាំងស៊ុយលីន ដែលអាចជួយកាត់បន្ថយកម្រិតស្ករនៅក្នុងឈាមរបស់ អ្នកជំងឺទឹកនោមផ្អែមកម្រិតទី ២ ។ ការទទួលទានផ្លែម្រះជាប្រចាំ អាចផ្ដល់ប្រសិទ្ធភាពបន្ថែម នៅពេលធ្វើការព្យាបាលជំងឺទឹកនោមផ្អែមដោយប្រើថ្នាំ។
កាត់បន្ថយខូលេស្តេរ៉ូល និង ភាពធាត់ខ្លាំង
ការសិក្សាថ្មីៗ បានបង្ហាញថា ម្រះអាចជួយព្យាបាលជំងឺលើសខូលេស្តេរ៉ូលនៅក្នុងឈាម និង បន្ថយកម្រិតនៃ ខូលេស្តេរ៉ូលអាក្រក់ដែលបង្កគ្រោះថ្នាក់ ។ កាត់បន្ថយខូលេស្តេរ៉ូលបានច្រើនលើសលប់ បន្ថយជំងឺគាំងបេះដូង ជំងឺបេះដូង និង ជំងឺដាច់សសៃឈាមក្នុងខួរក្បាល ។ ការសិក្សាក៏បានបង្ហាញថា ម្រះបង្កើនដំណើរការបំលែងជាតិលីពីតទៅជាអាស៊ីតខ្លាញ់ ដែលជួយដុតសារជាតិខ្លាញ់ ដូចនេះវាអាចបង្កាជំងឺធាត់ខ្លាំង។
កម្ចាត់គ្រោះក្នុងតម្រងនោម
គ្រោះក្នុងតម្រងនោមភាគច្រើន កកើតឡើងពីសារជាតិកាល់ស្យូមផូស្វាតរឹង ឬ កាល់ស្យូមអូសាលែត ។ ម្រះអាចជួយកម្ចាត់គ្រោះក្នុងតម្រងនោមពីក្នុងខ្លួន ដោយធ្វើការកំទេចតាមលក្ខណៈធម្មជាតិ ។ ម្រះក៏អាចកាត់បន្ថយជាតិអាស៊ីតកម្រិតខ្ពស់ ដែលជាអ្នកបង្កើតគ្រោះក្នុងតម្រងនោមអាក្រក់ៗនោះផងដែរ។
ផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់ស្បែក
ម្រះត្រូវបានចាត់ទុកថាជា អាហារមួយប្រភេទដែលផ្ដល់អត្ថប្រយោជន៍ល្អបំផុតក្នុងការព្យាបាល និង កម្ចាត់មុន ជំងឺស្បែកផ្សេងៗ និង អាឡែកហ្ស៊ីដូចជាការអេះ រោល ។ល។ ដោយសារតែវាផ្ទុកទៅដោយសារធាតុប្រឆាំងរោគផ្សិត អង់ទីប៊ីយោទិក និង ប្រឆាំងនិងការរលាក ។ វាក៏មានអត្ថប្រយោជន៍ក្នុងការព្យាបាលជំងឺឈាមមិនប្រក្រតីដូចជា បូសទ្រនិច រម៉ាស់ ការអេះ ជំងឺ psoriasis ជំងឺស្រែង និង ជំងឺបង្កដោយមេរោគផ្សិតផ្សេងទៀត។
វិធីសាស្រ្តទាំង ៣ ដើម្បីយកភាពល្វីងចេញ
តើមិនចូលចិត្តភាពល្វីងខ្លាំងឬ?
ទាំងនេះជាវិធីសាស្រ្តទាំង ៣
ដើម្បីបន្ថយរសជាតិល្វីងពី ផ្លែម្រះ
ចិតសម្បក និង យកគ្រាប់ចេញ
ដើម្បីកាត់បន្ថយរសជាតិល្វីងរបស់ ផ្លែម្រះ អ្នកអាចចិតសម្បកចេញ ដោយប្រើកាំបិតដើម្បីធ្វើឲ្យរូបរាងខាងក្រៅរបស់វារលោង ។ បន្ថយរសជាតិល្វីងនេះ ក៏អាចធ្វើបានផងដែរ ដោយយកគ្រាប់ចេញមុនពេលដាំស្លរ។
ប្រឡាក់ជាមួយអំបិល
អំបិលក៏អាចជួយបន្ថយរសជាតិល្វីងផងដែរ។ ប្រឡាក់អំបិលឲ្យច្រើន ទៅនិងផ្លែម្រះដែលហាន់ជាចំណិតៗ។ ទុករយៈពេល ២០-៣០ នាទី បន្ទាប់ត្រូវលាងអំបិលចេញ មុនពេលដាំស្លរ។
បន្ថយខូលេស្តេរ៉ូល និង ភាពធាត់ញុកខ្លាញ់
វិធីសាស្រ្តមួយទៀត គឺលាយបំណែកតូចៗរបស់ផ្លែម្រះ ជាមួយទឹកដោះគោជូរាវឲ្យបានយ៉ាងហោចណាស់ មួយម៉ោងមុនពេលចម្អិន។
វិធីសាស្រ្តផ្ដល់
អត្ថប្រយោជន៍ក្នុង
ការទទួលទានម្រះ
តែម្រះ
មិនដូចនិងទឹកម្រះ ដែលបង្កើតឡើងដោយការកិនផ្លែម្រះ ទៅជាទឹកម្រះនោះទេ ប៉ុន្តែតែម្រះ អាចផលិតឡើងពីការឆុងចំណិតក្រៀមៗនៃផ្លែម្រះ ឬ ឆុងស្លឹកម្រះ ជាមួយផ្លែឈើ និង គ្រាប់ធុញ្ញជាតិផ្សេងៗ។ អ្នកអាចបន្ថែមក្រូចឆ្មា និង ទឹកឃ្មុំដើម្បីបន្សាបរសជាតិល្វីង។
បន្ថែមម្រះចូលក្នុងស៊ុប
ត្រូវទាញយកអត្ថប្រយោជន៍របស់ បន្លែនេះដោយបន្ថែមវាចូលក្នុងស៊ុប។ ត្រូវប្រាកដថា គ្រាប់របស់វាត្រូវបានយកចេញ មុនពេលដាក់ចំណិតដែលហាន់រួចទៅក្នុងស៊ុប ដើម្បីចៀសវាងបញ្ហាធ្វើឲ្យស៊ុបល្វីង។
ចំណិតនៃផ្លែម្រះ
រៀបចំធ្វើជាចំណិតផ្លែម្រះដែលល្អ និង ឈ្ងុយឆ្ងាញ់ ដោយកាត់ជាបន្ទះមូលស្ដើងៗ ។ យកគ្រាប់ចេញ។ លាយជាមួយអំបិល ម្សៅរមៀត និង ម្ទេស មុនពេលរាយលើថាស ដាក់ចូលឡដុត។ រោយប្រេងបន្តិច រួចដុត!
ល្វីងខ្លាំងមែនទេ?
ស្រ្តីមានផ្ទៃពោះ
វាមានសុវត្ថិភាពសម្រាប់សម្រាប់ស្ដ្រីមានផ្ទៃពោះ ក្នុងការទទួលទានម្រះ ដោយទទួលទានក្នុងកម្រិតសមរម្យ ប៉ុន្តែប្រសិនបើទទួលទានច្រើនពេក វាអាចបណ្ដាលឲ្យកើតមានបញ្ហាសម្រាលកូនមុនខែ ។ សារធាតុគីមីមួយចំនួនក្នុងផ្លែម្រះ អាចបណ្ដាលឲ្យធ្លាក់ឈាមពេលមានរដូវ និង អាចរលូតកូនចំពោះសត្វ។
ជំងឺទឹកនោមផ្អែម
ការទទួលទានផ្លែម្រះ ក្នុងពេលដែលអ្នកកំពុងព្យាបាលជំងឺទឹកនោមផ្អែមដោយប្រើថ្នាំ អាចធ្វើឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះ ច្រើនជាងកម្រិតធម្មតា ដែលបណ្ដាលឲ្យកើតមានបញ្ហាកង្វះគ្លុយកូសធ្ងន់ធ្ងរ ។ ដោយសារការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តជាច្រើន ត្រូវបានធ្វើឡើង រហូតមកដល់ពេលនេះ ផ្លែម្រះ មិនអាចជំនួសវិធីព្យាបាលជំងឺទឹកនោមផ្អែមណាមួយនោះទេ។
បន្ថែម រសជាតិល្វីងបន្តិចទៅក្នុងរបបអាហាររបស់អ្នក
ទោះបីជារូបរាងខាងក្រៅរបស់វាមិនគួរឲ្យទាក់ទាញ និង រសជាតិរបស់វាត្រូវបានមនុស្សភាគច្រើនមិនចូលចិត្តក្ដី ម្រះរួមជាមួយនិងរសជាតិល្វីងរបស់វា ផ្ដល់នូវធនធានដ៏មានតម្លៃស្តុកស្តម្ភដល់សុខភាព ធ្វើឲ្យសុខភាពល្អ ជាអាហារបន្ថែមម្ដងម្កាលសម្រាប់មុខម្ហូបរបស់អ្នក។
អត្ថបទខាងលើនេះ បង្កើតឡើងក្នុងគោលដៅផ្ដល់ជាព័ត៌មានប៉ុណ្ណោះ ។ ក្រុមហ៊ុន AIA មិនមានទំនួលខុសត្រូវណាមួយទៅលើការខាតបង់ ដែលអាចកើតចេញពីការពឹងផ្អែកទាំងស្រុងទៅលើព័ត៌មាននៅក្នុងអត្ថបទនេះទេ។
ការពារខ្លួនអ្នកនិងមនុស្សជាទីស្រលាញ់ជាមួយ អេ អាយ អេ សម្រាប់ជីវិត ដែលជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលគ្របដណ្តប់លើលក្ខខណ្ឌចំនួន ២៦ នៃជម្ងឺធ្ងន់ធ្ងរនិងប្រតិបត្តិការវេជ្ជសាស្ត្រទាំងនៅក្នុងប្រទេសកម្ពុជានិងនៅបរទេស។ សម្រាប់ការសាកសួរព័ត៌មានបន្ថែមសូមទាក់ទងសេវាថែទាំអតិថិជនអាយអេអាយអេតាមរយៈបំពេញលេខទំនាក់ទំនងខាងក្រោម។